unionpay

UnionPay cards can be smoothly used at 171 countries and regions worldwide.

Safe Convenient Preferential

America Europe Asia Africa Oceania
  • UnionPay នៅប្រទេសចិន
  • ការទិញទំនិញជុំវិញពិភពលោក
  • អត្រាប្តូរប្រាក់
  • បណ្តាញម៉ាស៊ីនអេធីអឹម
  • u·plan
ប​ណ្ណ​បង់ប្រាក់​ជាមុន
Prepaid Card
ទំព័រដើម>សេវាកម្មនិងផលិតផល>ប​ណ្ណ​បង់ប្រាក់​ជាមុន

ទោះបីជាលោកអ្នកចេញទៅទេសចរណ៍នៅក្រៅប្រទេស ឬធ្វើការទិញទំនិញតាមហាងអនឡាញពីគ្រប់ទិសទីនៅទូទាំងសកលលោកនោះទេ កាតឥណទានយូញានផេយ៍គឺជាជម្រើសដ៏ល្អបំផុតរបស់លោកអ្នក ដែលវាអនុញ្ញាតិអោយលោកអ្នកចាយវាយតាមចិត្តលោកអ្នក ដោយចាយមុនសងក្រោយ។បណ្តាញទទួលសិទ្ធិពីយូញានផេយ៍ធ្វើអោយលោកអ្នកទទួលបាននូវភាពងាយស្រួលក្នុងការទិញទំនិញតាមអនឡាញនិងខាងក្រៅ ហើយថែមទាំងអាចផ្តល់ជូនអ្នកនូវការបញ្ចុះតម្លៃពិសេស ព្រមទាំងទទួលបានភាពរំភើបដែលនឹងស្មានពុំដល់ថែមទៀតផង!

ផលិតផលកាតឥណទានកម្រិតខ្ពស់របស់យូញានផេយ៍មានរួមបញ្ចូលទាំងសិទ្ធិនិងការធានាគ្រប់ជ្រុងជ្រោយថ្នាក់ខ្ពស់ជាច្រើន ធ្វើអោយការងារ និងការរស់នៅរបស់លោកអ្នកប្រើប្រាស់តែមានការគាំទ្រច្រើន និងមានភាពងាយស្រួល។

ភាពងាយស្រួលក្នុងការចំណាយទិញទំនិញ

បណ្តាញទទួលសិទ្ធិពីយូញានផេយ៍ធ្វើអោយលោកអ្នកទទួលបាននូវភាពងាយស្រួលក្នុងការទិញទំនិញតាមអនឡាញនិងខាងក្រៅ។

បទពិសោធន៍ក្នុងការដោះដូរដោយសុវត្ថិភាពនិងឥតកង្វល់

កាតយូញានផេយ៍មានបំពាក់នូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពលេខសម្ងាត់យ៉ាងតឹងរឹងបំផុតថ្នាក់ពិភពលោក ដូចនេះពុំចាំបាច់ភ័យខ្លាចដោយសារតែដាក់ប្រាក់សុទ្ធតាមខ្លួនច្រើនតាមខ្លួនក្នុងពេលធ្វើដំណើរទេសចរណ៍ទៀតទេ។ លេខសម្ងាត់ដោះដូរបង់ប្រាក់ភ្លាមៗផ្តល់ជូនលោកអ្នកនូវការធានាក្នុងការបង់ប្រាក់ ធ្វើអោយលោកអ្នកទិញទំនិញដោយគ្មានក្តីកង្វល់ទោះបីជាពេលណាឬកន្លែងណានោះឡើយ។

សេវាកម្មសកលរបស់យូញានផេយ៍

អ្នកប្រើប្រាស់កាតឥណពន្ធយូញានផេយ៍អាចទទួលបាននូវជំនួយដែលទាក់ទងតាមរយៈទូរស័ព្ទសេវាកម្មអតិថិជនទូទាំងសកលលោកពេញ២៤ម៉ោង ដើម្បីជួយសម្រួលនិងដោះស្រាយរាល់បញ្ហាដែលអ្នកប្រើប្រាស់កាតបានជួបប្រទះនិងផ្តល់សេវាផ្សេងៗដែលត្រូវការផងដែរ។

ការបញ្ចុះតម្លៃសម្រាប់កាតយូញានផេយ៍

អ្នកប្រើប្រាស់កាតយូញានផេយ៍មិនត្រឹមតែអាចទទួលបានកាដូពិសេសពីធនាគារចេញកាតនោះទេ ថែមទាំងទទួលបានការបញ្ចុះតម្លៃសម្រាប់កាតយូញានផេយ៍ថែមទៀតផង ដែលភាពអស្ចារ្យកើតមានជាប់គ្នាជានិច្ចមិនដាច់ពេញមួយឆ្នាំ។ គ្របដណ្តប់នៅលើអាជីវករជាច្រើនទូទាំងសកលលោក ធ្វើអោយការឆូតកាតរបស់លោកអ្នកទទួលបានភាពរំភើបនឹកស្មានមិនដល់។

កាតផ្លាទីនយូញានផេយ៍

កាតផ្លាទីនយូញានផេយ៍នាំជូនលោកអ្នកនូវបទពិសោធន៍ថ្នាក់ខ្ពស់និងសិទ្ធិឯកជនដែលពុំធ្លាប់មានពីមុនមក បើកផ្លូវជូនលោកអ្នកនូវរបៀបរស់នៅបែបថ្មីមួយទាំងស្រុង។ ក្នុងនាមជាអតិថិជនកាតផ្លាទីនយូញានផេយ៍ថ្នាក់ខ្ពស់ យូញានផេយ៍អន្តរជាតិនឹងនាំមកជូនលោកអ្នកនូវបទពិសោធន៍ល្អៗក្នុងការប្រើប្រាស់កាតជាច្រើន ចាប់តាំងពីការរៀបចំហិរញ្ញវត្ថុដល់ការធានាគ្រប់ជ្រុងជ្រោយ ចាប់ពីទេសចរណ៍ការស្នាក់នៅប្រណិតដល់ភោជនីយដ្ឋាននិងការទិញទំនិញថ្នាក់ខ្ពស់ ហើយសេវាកម្មលេខាផ្លាទីនផ្ទាល់ខ្លួនរបស់យូញានផេយ៍គ្រប់ពេលវេលានឹងនាំមកជូនលោកអ្នកនូវបទពិសោធន៍កាន់តែអស្ចារ្យ។

កាតត្បូងពេជ្យយូញានផេយ៍
  
ក្នុងនាមជាកាតកម្រិតខ្ពស់ថ្នាក់ពភពលោក កាតត្បូងពេជ្យយូញានផេយ៍នឹងរៀបចំផែនការសិទ្ធិឯកជនដ៏ប្រណិតយ៉ាងច្រើនជូនដល់លោកអ្នក។សិទ្ធិដែលលោកអ្នកអាចប្រើបានមានដូចជា ការរៀបចំទ្រព្យសម្បត្តិ សេវាកម្មថែទាំសុខភាពថ្នាក់ខ្ពស់នៅចិនដីគោក  កាដូទូទាំងពិភពលោកដែលយកចិត្តទុកដាក់ ការកុម្ម៉ង់ទិញត្បូងមានតម្លៃកម្រិតខ្ពស់ជាដើម។ ស្របគ្នានោះដែរ លោកអ្នកអាចទទួលនូវសេវាកម្មលេខាផ្ទាល់ខ្លួនគេហបាលទៀតផង។កាតត្បូងពេជ្យយូញានផេយ៍ប្តេជ្ញាលើកកម្ពស់ឋានៈនិងការរីករាយរបស់លោកអ្នក ធ្វើអោយជិវិតលោកអ្នកកាន់តែភ្លឺត្រចះត្រចង់។