unionpay

UnionPay cards can be smoothly used at 171 countries and regions worldwide.

Safe Convenient Preferential

America Europe Asia Africa Oceania
  • UnionPay នៅប្រទេសចិន
  • ការទិញទំនិញជុំវិញពិភពលោក
  • អត្រាប្តូរប្រាក់
  • បណ្តាញម៉ាស៊ីនអេធីអឹម
  • u·plan
ប​ណ្ណពាណិជ្ជកម្ម
Commercial Card
ទំព័រដើម>សេវាកម្មនិងផលិតផល>ប​ណ្ណពាណិជ្ជកម្ម

ទោះបីជាលោកអ្នកមកធ្វើដំណើរទេសចរណ៍ មករៀន ឬមកធ្វើពាណិជ្ជកម្មនៅប្រទេសចិននោះទេ កាតបង់មុនយូញានផេយ៍នឹងនាំជូនលោកអ្នកនូវភាពងាយស្រួលនិងសុវត្ថិភាពនៅក្នុងប្រទេសចិន ដើម្បីក្លាយជាជម្រើសដ៏ប្រសើរបំផុតរបស់លោកអ្នក។

មុខងាររូបិយប័ណ្ណពីររបស់កាតបង់មុនយូញានផេយ៍ ធ្វើអោយលោកអ្នកអាចប្រើប្រាស់រូបិយប័ណ្ណយ៉ន់ចិននៅក្នុងគណនីក្នុងប្រទេសចិនរបស់លោកអ្នកដើម្បីធ្វើការទិញទំនិញឬដកប្រាក់ដោយផ្ទាល់ ធ្វើបែបនេះជួយសន្សំសំចៃជូនលោកអ្នកនូវថ្លៃប្តូររូបិយប័ណ្ណ។ បន្ទាប់ពីរូបិយប័ណ្ណយ៉ន់ចិននៅក្នុងគណនីរបស់លោកអ្នកប្រើប្រាស់អស់ លោកអ្នកអាចប្រើប្រាស់រូបិយប័ណ្ណនៃប្រទេសរបស់លោកអ្នកបន្តបាន។ ប្រសិនបើលោកអ្នកត្រូវការប្រាក់បន្ថែមទៀត សេវាវេរប្រាក់ឆ្លងប្រទេសយូញានផេយ៍នៅតែអាចបន្តបំពេញតម្រូវការរបស់លោកអ្នក។ ឪពុកម្តាយអាចវេរប្រាក់ទៅកាន់កូនៗពួកគេដែលកំពុងសិក្សាក្នុងប្រទេសចិនបាន ហើយក្រុមហ៊ុនក៏អាចវេរប្រាក់ដើម្បីបើកប្រាក់ខែជូនដល់បុគ្គលិករបស់ខ្លួនបានផងដែរ។ ហើយចំពោះរាល់ប្រាក់ទាំងអស់នេះ សុទ្ធតែអាចធ្វើឡើងបានដោយចុះបញ្ជីចំពោះកាតបង់មុនរបស់លោកអ្នក បង្កើតលេខសម្ងាត់ ដើម្បីធានាសុវត្ថិភាពក្នុងការប្រើប្រាស់។

ភាពងាយស្រួលក្នុងការចំណាយទិញទំនិញ

បណ្តាញទទួលសិទ្ធិពីយូញានផេយ៍ធ្វើអោយលោកអ្នកទទួលបាននូវភាពងាយស្រួលក្នុងការទិញទំនិញតាមអនឡាញនិងខាងក្រៅ។

បទពិសោធន៍ក្នុងការដោះដូរដោយសុវត្ថិភាពនិងឥតកង្វល់

កាតយូញានផេយ៍មានបំពាក់នូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពលេខសម្ងាត់យ៉ាងតឹងរឹងបំផុតថ្នាក់ពិភពលោក ដូចនេះពុំចាំបាច់ភ័យខ្លាចដោយសារតែដាក់ប្រាក់សុទ្ធតាមខ្លួនច្រើនតាមខ្លួនក្នុងពេលធ្វើដំណើរទេសចរណ៍ទៀតទេ។ លេខសម្ងាត់ដោះដូរបង់ប្រាក់ភ្លាមៗផ្តល់ជូនលោកអ្នកនូវការធានាក្នុងការបង់ប្រាក់ ធ្វើអោយលោកអ្នកទិញទំនិញដោយគ្មានក្តីកង្វល់ទោះបីជាពេលណាឬកន្លែងណានោះឡើយ។

សេវាកម្មសកលរបស់យូញានផេយ៍

អ្នកប្រើប្រាស់កាតឥណពន្ធយូញានផេយ៍អាចទទួលបាននូវជំនួយដែលទាក់ទងតាមរយៈទូរស័ព្ទសេវាកម្មអតិថិជនទូទាំងសកលលោកពេញ២៤ម៉ោង ដើម្បីជួយសម្រួលនិងដោះស្រាយរាល់បញ្ហាដែលអ្នកប្រើប្រាស់កាតបានជួបប្រទះនិងផ្តល់សេវាផ្សេងៗដែលត្រូវការផងដែរ។

ស្នើសុំងាយស្រួលចំណាយទាប

អ្នកប្រើប្រាស់កាតអាចសន្សំចូលជាប្រាក់រូបិយបណ្ណក្នុងតំបន់ឬជាប្រាក់យ៉ន់ចិន បន្ទាប់ពីដាក់សន្សំប្រាក់ចូលរួម ពុំចាំបាច់ខ្វាយខ្វល់ពីការប្រែប្រួលនៃអត្រាប្តូរប្រាក់នោះទេ។