unionpay

UnionPay cards can be smoothly used at 178 countries and regions worldwide.

Safe Convenient Preferential

America Europe Asia Africa Oceania
  • UnionPay នៅប្រទេសចិន
  • ការទិញទំនិញជុំវិញពិភពលោក
  • អត្រាប្តូរប្រាក់
  • បណ្តាញម៉ាស៊ីនអេធីអឹម
  • u·plan
ទំព័រដើម>មជ្ឈមណ្ឌលផ្សព្វផ្សាយ>ពត៌មានអំពីក្រុមហ៊ុន
វីង ពង្រីកសេវាផ្ទេរប្រាក់ទៅកាន់ប្រទេសចិន តាមរយៈភាពជាដៃគូ ជាមួយក្រុមហ៊ុន UnionPay
2019-05-06


ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័ត ឈានមុខគេនៅកម្ពុជា បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន UnionPay International (UPI) ក្នុងការផ្ដល់សេវាផ្ទេរប្រាក់ទៅប្រទេសចិន ជាមួយការចាប់ផ្ដើមដំណើរការសេវា Wing UnionPay MoneyExpress ដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជា និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា អាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសចិន តាមរយៈកម្មវិធីស្មាតហ្វូនវីង។

តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន UnionPay ធនាគារឯកទេស វីង បានពង្រីកជម្រើសបណ្ដាញសេវាផ្ទេរប្រាក់អន្តរជាតិរបស់ខ្លួនដល់អតិថិជន ដោយផ្តល់ឱ្យពួកគេនូវជម្រើស និងការគ្រប់គ្រងកាន់តែច្រើននៅក្នុងរបៀបគ្រប់គ្រងការផ្ទេរប្រាក់របស់ពួកគេ។ អ្នកប្រើកម្មវិធីស្មាតហ្វូនវីង អាចផ្ទេរប្រាក់ទៅប្រទេសចិន ហើយអ្នកទទួលក្នុងនាមជាម្ចាស់កាត UnionPay អាចដកប្រាក់ចេញពីគ្រប់ធនាគារ ឬម៉ាស៊ីនដកប្រាក់ (អេធីអឹម) នៅក្នុងប្រទេសចិន។

ក្នុងនាមជាក្រុមហ៊ុនផ្ទេរប្រាក់តាមរយៈបច្ចេកវិទ្យាឌីជីថល ឈានមុខគេនៅក្នុងប្រទេសកម្ពុជា វីង យល់ច្បាស់អំពីតម្លៃក្នុងការបម្រើដល់អតិថិជនមូលដ្ឋានរបស់ខ្លួន ដែលមានការកើនឡើងជាលំដាប់ ហើយមានទំនាក់ទំនងជាមួយប្រទេសចិន និងអ្នកដែលកំពុងស្វែងរកភាពងាយស្រួលក្នុងការផ្ទេរប្រាក់ទៅប្រទេសចិន ខណៈពេលដែលទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសចិន កំពុងបន្តកើនឡើង។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង មានប្រសាសន៍ថា  ការដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ពីកម្ពុជាទៅកាន់ប្រទេសចិន បានបង្ហាញយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តរបស់ វីង ក្នុងការផ្តល់ដំណោះស្រាយនៃការផ្ទេរប្រាក់ឲ្យដែលមានភាពងាយស្រួល រវាងប្រទេសនិងប្រទេស ខណៈពេលដែលប្រទេសកម្ពុជា បានក្លាយទៅជាប្រទេស ដែលកាន់តែមានលក្ខណៈអន្តរជាតិ និងចម្រុះក្នុងផ្នែកធុរៈកិច្ច។

លោក ចូចូ ម៉ាឡូឡូស បានបន្តទៀតថា៖ “ដោយសារទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌រវាងកម្ពុជានិងចិន កាន់តែមានភាពរឹងមាំ ប្រជាជនកម្ពុជាកាន់តែច្រើន កំពុងស្វែងរកឱកាសធ្វើធុរៈកិច្ចជាមួយប្រទេសចិន។ ធនាគារឯកទេស វីង មានសេចក្តីរំភើបរីករាយ ក្នុងការចូលរួមជាមួយក្រុមហ៊ុន UnionPay ដែលជាបណ្តាញទូទាត់ឈានមុខគេនៅក្នុងប្រទេសចិន ដើម្បីផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសថ្មី ជាមួយនឹងការរំពឹងទុកថា សេវាកម្មនេះនឹងរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។”

តាមរយៈភាពជាដៃគូនេះដែរ លោក Yang Wenhui អ្នកចាត់ការទូទៅនៃក្រុមហ៊ុន UnionPay International ប្រចាំអាស៊ីអាគ្នេយ៏ បានមានប្រសាសន៍ថា ក្រុមហ៊ុន UnionPay មានសេចក្តីរីករាយ ក្នុងការធ្វើជាដៃគូជាមួយ ធនាគារឯកទេស វីង  ដើម្បីពង្រីកផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ជូនដល់ប្រជាជនកម្ពុជា និងជនបរទេស ដែលរស់នៅក្នុងប្រទេសកម្ពុជា។

លោក Yang បានបន្តថា៖ ”ធនាគារឯកទេស វីង បានចែករំលែកនូវគុណតម្លៃស្នូលមួយរបស់ក្រុមហ៊ុន UnionPay ក្នុងការបង្កើតតម្លៃសង្គម ដើម្បីបន្ថែមឲ្យសម្រេចបាន តម្លៃពាណិជ្ជកម្ម និង "កំណើនភាគហ៊ុន" ។ អ្វីៗទាំងអស់ដែល វីង ធ្វើនិងតំណាង គឺដើម្បីបង្កើតតម្លៃនៅក្នុងអាជីវកម្មរបស់ពួកគេ និងនៅក្នុងសង្គម ហើយពួកគេគឺជាអ្នកដឹកនាំនៅក្នុងវិស័យទាំងពីរនេះ។”

អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដែលធនាគារឯកទេស វីង បានផ្តល់សេវាផ្ទេរប្រាក់ក្នុងស្រុក នៅក្នុងប្រទេសកម្ពុជា ហើយបានចាប់ផ្តើមផ្ដល់សេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់ខ្លួន កាលខែកុម្ភៈ ឆ្នាំ ២០១៨។ ចាប់តាំងពីពេលនោះមក មានតម្រូវការយ៉ាងខ្លាំងក្លា និងកំពុងកើនឡើងសម្រាប់សេវាកម្មបែបនេះ ជាពិសេសពីប្រជាជនកម្ពុជាដែលមានសាច់ញាតិ រស់នៅនិងធ្វើការនៅក្រៅប្រទេស។ សេវាផ្ទេរប្រាក់អន្តរជាតិរបស់វីងឥឡូវនេះ មានបណ្ដាញនៅជាង២០០ប្រទេស ជាមួយនឹងការពង្រីកជាសកលរបស់ខ្លួន ដែលត្រូវបានរំពឹងថា នឹងពង្រីកបន្ថែមទៀត ខណៈដែលធនាគារឯកទេស វីង កំពុងសម្លឹងរកដៃគូជាមួយក្រុមហ៊ុនជាច្រើនបន្ថែមទៀតនៅក្នុងឆ្នាំ ២០១៩ ។ 

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង:
ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត
អ៊ីមែល: marketing@wingmoney.com

ក្រុមហ៊ុន UnionPay International
Email: kim@twowaypr.com

អំពី ធនាគារឯកទេស វីង
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុ តាមរយៈសេវាកម្មហិរិញ្ញវត្ថុ តាមទូរស័ព្ទចល័ត ទៅកាន់អ្នកមិនមានគណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវសេវាកម្មដូចជា ការផ្ទេរប្រាក់ក្នុងស្រុក, ទូទាត់វិក័យប័ត្រនិងបញ្ចូលទឹកប្រាក់ទូរស័ព្ទ, ទូទាត់តាមអ៊ិនធឺណែត និង QR កូដ  ក៏ដូចជាសេវាកម្មផ្ទេរប្រាក់អន្តរជាតិភ្លាមៗពីជាង ២០០ប្រទេស។

ធនាគារឯកទេសវីង  នៅតែជាអ្នកនាំមុខគេនៅក្នុងទីផ្សារ នៃសេវាទូទាត់ប្រាក់តាមទូរស័ព្ទចល័ត និងអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា ដោយមានសេវាគ្របដណ្តប់ដល់ស្រុក ១០០% តាមរយៈភ្នាក់ងារ Wing Cash Xpress នៅទូទាំងប្រទេសជាង ៦០០០ កន្លែង។ វីង មានដៃគូអាជីវកម្ម ជាង ៣០០០០ កន្លែង រួមទាំងក្រុមហ៊ុនធំដូចជា Mastercard និង WorldRemit ។ លើសពីនេះទៀតសហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាក្រុមហ៊ុនធំ ៗ អាចប្រើប្រាស់សេវាប្រាក់បៀវត្សរ៍ និងចំណាយរបស់ វីង ដើម្បីជួយអភិវឌ្ឍប្រព័ន្ធអេកូទូទាត់ របស់ខ្លួន។

prev:Already was the first one

next:It's the last one

ពត៌មានអំពីក្រុមហ៊ុន